ព័ត៌មានជាតិ

ស៊យមែន! រៀបចំខោអាវបើកលុយបម្រុងទៅផ្ទះ បែរជាឆក់ខ្សែភ្លើងស្លាប់ទៅវិញ!

ភ្នំពេញ:​ បុរសម្នាក់ជាជាងដែក បានឡើងទៅអន្ទារ ដើម្បីផ្សារយ៉ានខាងក្នុងផ្ទះ ដែលកំពុងជួសជុល បណ្តាលឲ្យឆក់ស្លាប់នៅពេលបញ្ជូនមកមន្ទីរពេទ្យ កាលពីវេលាម៉ោង​១២​និង៥០នាទី ថ្ងៃសុក្រ ទី៩ ខែកុម្ភ:​ ឆ្នាំ​២០១៨ ស្ថិត​នៅខាងក្រោយផ្សារស្ទឹងមានជ័យចាស់ ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខ​ណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ​ យូរ​ ប៊ុនរ៉ា​ ភេទប្រុស អា​យុ៤៧ឆ្នាំ ​មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្តុល ឃុំក្រាំងអំពិល ស្រុកកងពិសី ខេត្តកំពង់ស្ពឺ​។

តាមសម្តីពីបុរសម្នាក់ដែលបាននាំជនរងគ្រោះទៅកាន់មន្ទីរមានឈ្មោះ​ យួង​ ណាន​ ភេទប្រុស អាយុ​៣១ឆ្នាំ មុខរបរជាកម្មករសំណង់ ធ្វើការជាមួយគ្នា បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅម៉ោងប្រហែល១១នាទីថ្ងៃត្រង់ ដោយបុរសរងគ្រោះមិនទាន់បានទៅណានោះទេ បានឃើញកំពុងរៀបចំឡើងលើអន្ទារដើម្បីផ្សារសំយ៉ាបដំបូលបង្គន់ ស្រាប់តែគាត់ងាកមកវិញស្រាប់តែឃើញជនរងគ្រោះធ្លាក់មកខាងក្រោមចំនឹងសាប ហើយរូបគាត់ឃើញបែបនេះបានទៅជួយលើកស្រាប់តែឆក់ដោយទាំងរូបគាត់ ក៏បានស្រែកធ្វើឲ្យអ្នកធ្វើការជាមួយបានរត់ទៅដកឌុយចេញ ហើយភ្លាមៗបានយកជនរងគ្រោះដាក់តាមរ៉ឺម៉កកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ជាអកុសលបានស្លាប់ពាក់កណ្តាលផ្លូវបាត់ហើយ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ សហការជាមួយនគរបាលជំនាញខណ្ឌមានជ័យ បានចុះទៅពិនិត្យសពបុរសខសងលើនៅទីតម្កល់សពមន្ទីរពេទ្យរុស្ស៊ី។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពិនិត្យទៅលើសពហើយបានឲ្យដឹងថា សពបុរសខាងលើពិតជាស្លាប់ដោយសារតែឆក់ខ្សែភ្លើងពិតប្រាកដមែន។
ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់