ព័ត៌មានជាតិ

ហ៊ានមែន គាស់បង្អួចចូលលួចទ្រព្យសម្បត្តិគេទាំងព្រឹក!..

តាកែវ: នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃ សុក្រ ០៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានករណីលួច មានស្ថានទំងន់ បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលធ្វើសកម្មភាពគាស់ទំលុះទំលាយបង្អួចខាងក្រោយផ្ទះរបស់ម្ចាស់ឈ្មោះ ជា សំអុល ហៅប៉ក់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ចូលលួចយកសម្ភារ:ក្នុងបន្ទប់ក្នុងផ្ទះរើរុះលួចអស់មានដូចខាងក្រោម៖ ប្លង់ដីស្រែចំនួន២កន្លែង លុយខ្មែរ៦០លានរៀល មាសសុទ្ធ២០តម្លឹង ខ្សែដៃប្លាទីន៥ជី ក្រវិលប្លាទីន១ជី។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ៕

មតិយោបល់