Post News Media ព័ត៌មានជាតិ មានវីដេអូ៖ ភ្...

មានវីដេអូ៖ ភ្លើងឆេះកណ្តាលផ្សារសែនមនោរម្យ យ៉ាងសន្ធោសន្ធៅទាំងកណ្តាលយប់!

មណ្ឌលគិរី: លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះកណ្តាលផ្សារសែនមនោរម្យ យ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចចេញទៅអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង២ និង២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨
នៅផ្សារសែនមនោរម្យ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រហូតដល់មោ៉ង៤ ទៀបភ្លឺនៅមិនទាន់រលត់នៅឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ការឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕

Loading...