ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងខ្វែងដៃជើងស្ទូចរថយន្ត ស្រាប់តែមានម៉ូតូ១ទៀតមកបម្រុងបុកប៉ូលិស តែគេចផុតទៅបុករថយន្តនិងម៉ូតូគេផ្សេងទៀត!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានម៉ូតូមួយគ្រឿងជិះក្នុងល្បឿនលឿន បម្រុងមកបុកប៉ូលិសដែលកំពុងអនុវត្តច្បាប់ចរាចរណ៍លើផ្លូវ តែគេចផុតក៏ជ្រុលទៅបុកនឹងរថយន្តដែលសមត្ថកិច្ចបម្រុងស្ទូចយកទៅរក្សាទុក រួមនឹងម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅផ្លូវខេត្តលេខ១២៩ គីឡូម៉ែត្រលេខ៩-១០ ភូមិកញ្ចោង ឃុំស្នា ស្រុកសំរោង ខេត្តតាកែវ។

ករណីនេះកើតឡើង រវាងរថយន្តម៉ាក អ៉ីស៊ុយៗ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 2A-1201 អូសឡើងមកលើផ្លូវខាងជើង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក សង់សេ១២៥ ស្លាកលេខ ភ្នំពេញ 1GE-8443 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនមកពីទិសខាងកើត លុះពេលដែលសមត្ថកិច្ចលើកដំបងភ្លើង និងពិលមកបំភ្លឺស្ទាក់ទាំងសងខាងរថយន្តនោះ អ្នកបើកបរគាត់បម្រុងនឹងបុកប៉ូលិសចរាចរណ៍ទៀត តែសំណាងគេចផុត ក៏មកបុកម៉ូតូ១គ្រឿងទៀត រួមទាំងរថយន្តដែលសមត្ថកិច្ចអូសបម្រុងស្ទូចយកទៅរក្សាទុកនៅតែម្តង បណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាត និងអ្នកបើកបរម៉ូតូរបួសធ្ងន់ រីឯអ្នកបើករថយន្តរត់គេចខ្លួនបាត់៕

មតិយោបល់