ព័ត៌មានជាតិ

សាហាវណាស់! ផឹកស៊ីជាមួយគ្នាសោះ ឈានទៅដល់ការសម្លាប់!

មណ្ឌលគិរី: លោកវរសេនីយ៍ទោ កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានប្រាប់Post Newsថា មានករណីឃាតកម្មមួយបានកើតឡើង ដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពសម្លាប់បុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម រួចគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចសមុទ្រឈើ ក្នុងភូមិឡៅការ ឃុំសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះ ភក្ត្រ័ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង (គ្មានសាវតា) ។ ចំណែកជនសង្ស័យឈ្មោះ
សុន វណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅកំណើត ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ធ្លាប់មានប្រពន្ធ២ តែបែកគ្នាអស់។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ស្រវឹងស្រាឈ្លោះគ្នា ហើយជនសង្ស័យជាមនុស្សមានបញ្ហាសសៃប្រសាទ បច្ចុប្បន្នជនសង្ស័យខាងលើ​កំពុងរត់គេចខ្លួន៕

មតិយោបល់