Post News Media ព័ត៌មានជាតិ ចិន ស្រវឹងបើក...

ចិន ស្រវឹងបើករថយន្តដូចហោះ បុករះកម្មករស៊ិនទ្រីកំពុងប្រមូលសំរាមបាក់ជើងម្នាក់ លើកដៃសំពះ!

ភ្នំពេញ: ជនជាតិចិនម្នាក់ ស្រវឹងធ្លាក់ភ្នែក បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនដូចហោះ ទៅបុករថយន្តស៊ិនទ្រីពីក្រោយ បណ្តាលបុរសម្នាក់បាក់ជើង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខរោងចក្រអ៉ីខាង តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសជាជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ឡុចស៉ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2C-9699 ដោយបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿនដូចហោះ រេចង្កូតទៅបុកគូទរថយន្តស៊ិនទ្រីមួយគ្រឿងទៀត ដែលកំពុងឈប់ប្រមូលសំរាមតាមចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសម្នាក់ដែលជាកម្មករប្រមូលសំរាម រងរបួសបាក់ជើងឆ្វេង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកឯរថយន្តបង្ករងការខូចខាតកំពឹតផ្នែកខាងមុខ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកទាំង២ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕

Loading...