ព័ត៌មានជាតិ

កំពុងសម្រាន្តលក់ស្រួល លាន់សូរតែផាំង បែកទឹកពេញផ្លូវ!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបាឡែន បោះពូយយ៉ាងលឿនរេចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពរដ្ឋ និងបាក់បង្គោលសសរមួយដើម ព្រមបែកទុយោទឹក ហូរពេញដងផ្លូវ តែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨
ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

យោងតាមព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AK-0092 បើកពីត្បូងទៅជើងក្នុងសភាពស្រវឹងស្រាជោក ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកជញ្ជាំងផ្ទះ និងបាក់សសរមួយដើម ព្រមទាំងបែកទុយោទឹកហូរពេញផ្លូវ តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់