ព័ត៌មានជាតិ

ប្រាប់ហើយថាស្រវឹងកុំបើកបរ តែអត់ជឿ…

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូខ្វះការប្រុងប្រយត័្ន ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតជិះនៅខាងមុខចំពីក្រោយបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសបែកមុខបែកមាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ លើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-0643 បើកតាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូត ទៅបុកម៉ូតូមួគ្រឿងទៀតមិនចាំម៉ាកបើកនៅខាងមុខពីក្រោយបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសបែកមុខបែកមាត់។ ចំណែកម៉ូតូដែលជនរងគ្រោះបុក មិនឈប់នោះទេ បានបន្តដំណើរទៅមុខបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យជនរងគ្រោះឡើងជិះរថយន្តសង្គ្រោះបន្ទាន់ទៅសង្គ្រោះផងដែរតែជនរងគ្រោះមិនព្រមទៅនោះទេទើបសមត្ថកិច្ចទំនាក់ទំនងទៅសាច់ញាតិឲ្យមកយកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់