Post News Media ព័ត៌មានជាតិ ងោកមួយភាំង រថ...

ងោកមួយភាំង រថយន្តរេចង្កូតឡើងទ្រូងផ្លូវ បុកដើមឈើទៅមុខលែងរួច

ភ្នំពេញ: រថយន្តដឹកមាន់មួយគ្រឿង បានរេចង្កូតឡើងទ្រូងផ្លូវ ទៅបុកដើមឈើបាក់មែក និងមួយដើមទៀតប៉ើងឬសម្ខាង ខណ:រថយន្តរងការខូចខាតកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវឈ្នះៗ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្ករម៉ាកហ៊ីយុនដាយ ពណ៌សគ្មានស្លាកលេខ ជិះដោយបុរស៤នាក់ រួមទាំងតៃកុងក្នុងនោះរបួសស្រាលម្នាក់ ព្រមទាំងមានដឹកមាន់មួយចំនួន នៅក្នុងរថយន្តផងដែរ តែត្រូវបានផ្ទេរចេញរួចហើយ រីឯអ្នកបើករថយន្តគេចខ្លួនបាត់។

ប្រភពពត៌មានពីអ្នករួមដំណើម្នាក់ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានធ្វើដំណើដឹកមាន់ចេញពីម្តុំចំការព្រីង ក្នុងខណ្ឌសែនសុខឆ្ពោះ ទៅកាន់ព្រែកអញ្ចាញ ក្នុងខេត្តកណ្តាល ដើម្បីដឹកមាន់ឲ្យអតិថិជននៅទីនោះ ដោយធ្វើដំណើរតាមផ្លូវខាងលើ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុតៃកុងងោកមួយភាំង បណ្ដាលឲ្យរថយន្តរេចង្កូតមកឆ្វេងដៃឡើងទ្រូងផ្លូវ បុកដើមឈើ បណ្តាលឲ្យខូចខាតរថយន្តកំណាត់មុនយ៉ាដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ និងធ្វើវាស់វែង ទាក់ទងជំនាញយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

Loading...