ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នា ផ្អើលទាំងព្រឹក របួសធ្ងន់៣ នាក់

ព្រះសីហនុ: នៅវេលាម៉ោង ៧ និង១៥នាទីព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូ២១០និង២១១ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ម៉ូតូបង្កម៉ាកសង់សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ុន អ៊ិត ភេទប្រុសអាយុ ១៨ឆ្នាំ មានទីលំនៅ
ភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទិសដៅពីអូរជ្រៅ ទៅធ្វើការរោងចក្រ ឃុំបិតត្រាំង បានបុកនិងម៉ូតូ វេវអេស ពណ៌ក្រហម គ្មានស្លាកលេខ ជិះគ្នាពីរនាក់ បើកបរដោយឈ្មោះ ដុក រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ និងស្ត្រីជាភរិយាឈ្មោះ ស្រី ឡឹង អាយុ២៤ ឆ្នាំ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរងរបួសទាំងសងខាង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ភ្លាមៗផងដែរ៕

មតិយោបល់