ព័ត៌មានជាតិ

សាហាវមែន! កាប់ប្រពន្ធ​មួយកាំបិត ស្លាប់យ៉ាងរន្ធត់

ព្រះសីហនុ: ​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់​ បន្ទាប់ពីបានយកកាំបិតកាប់ទៅលើប្រពន្ធខ្លួន បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម​ កាលពីវេលាម៉ោង​៥និង១០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ នៅក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ សាក់ ស្រី អាយុ៥៣ឆ្នាំ ​ត្រូវជាប្រពន្ធ​ឈ្មោះ ជា នៅ ​ភេទប្រុស អាយុ៥២ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ​។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ រួចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់