Post News Media ព័ត៌មានជាតិ បុរសវ័យចំណាស់...

បុរសវ័យចំណាស់ម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះតែ…

ឧត្តរមានជ័យ: តាមសមត្ថកិច្ចបានប្រាប់ Post News ថា មានករណីបុរសវ័យចំណាស់ម្នាក់ សម្រេចចិត្តធ្វើអត្តឃាត សម្លាប់ខ្លួនដោយសារតែតូចចិត្ត មានជំងឺប្រចាំកាយ ដែលហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោងប្រមាណ១០ និង ១៥នាទីព្រឹកថ្ងៃទី៩ កុម្ភ: ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង
ប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះមានឈ្មោះ ម៉ៃ ម៉ូត ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីប្រពន្ធកូនជនរងគ្រោះរួចមក សមត្ថកិច្ចបានចុះទៅដល់កន្លែង រួមពិនិត្យធ្វើកោសល្យវិច័យសាកសព ឃើញថាជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាត្តខ្លួនឯងប្រាកដមែន ទើបប្រគល់សពទៅឲ្យប្រពន្ធកូន យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...