ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូវ៉ារថយន្តមិនផុត ត្រូវរថយន្តកិនស្លាប់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ខណ:ជិះម៉ូតូវ៉ារថយន្តកុងទីន័រ តែវ៉ាមិនផុត ក៏រ៉េរចង្កូតចូលទៅក្រោមកង់ឡានមួយទៀត កិនស្លាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ៦ និង១០នាទីល្ងាច ត្រង់ចំណុចផ្លូវជាតិលេខ១ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ម្ចាស់ម៉ូតូ scoopy ពណ៌ស (បិតពណ៌ខ្មៅពីលើ) ពាក់ផ្លាកលេខភ្នំពេញ 1CD-0439 មានឈ្មោះ ណៃ ច័ន្ទតារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជិះម៉ូតូក្នុងទិសដៅពីអ្នកលឿង ទៅភ្នំពេញ (ស្លាប់) ។ ចំណែករថយន្តប្រភេទកុងទីន័រ ពណ៌ សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A- 2058 បើកបរស្របទិសគ្នា (តាកុងគេចខ្លួនបាត់) ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំវេម៉ោងកើតហេតុខាងលើ អ្នកបើកបរម៉ូតូម៉ាក scoopy និងអ្នកបើករថយន្តកុងទីន័រ បានបើកបរក្នុងទិសដៅស្របគ្នាពីអ្នកលឿង ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូម៉ាក scoopy បានវ៉ារថយន្តកុងទីន័រ តែវ៉ាមិនផុត ដោយមានរថយន្តមួយគ្រឿងទៀត បើកបញ្ច្រាសទិស មិនស្គាល់ម៉ាកមកចំពីមុខ ដូច្នេះម៉ូតូក៏គេចចេញ ទើបរេចង្កូតចូលក្រោមរថយន្តកុងទីន័រ ខាងក្រោយ បណ្តាលកិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានជំនាញចរាចរណ៍ស្រុកកៀនស្វាយ វាស់វ៉ែង និងយកទៅរក្សានៅអធិការនគបាលស្រុកកៀនស្វាយ៕

មតិយោបល់