ព័ត៌មានជាតិ

​រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូបុរសម្នាក់ ជួនកូនទៅសាលារៀន​របួស​៣នាក់!

ឧត្តរមានជ័យ: កាលពីវេលាម៉ោង៦និង៥នាទីព្រឹក ថ្ងៃទី​៨ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ ក្រោយពីមានរថយន្តមិនចាំម៉ាក បុកម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ស្ថិត​ក្នុងភូមិតាមូតសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះទី១ឈ្មោះ ថន សុខខុំ ភេទប្រុស អាយុ៣៦(របួសធ្ងន់)​ បានឌុបកូន២នាក់ទៅសាលាទី​១​ឈ្មោះ ខុំ ភិរុណ ភេទប្រុស អាយុ៧​ឆ្នាំ(របួសស្រាល) ទី២ឈ្មោះ ខុំ ណារ៉ាក់ ប្រុស អាយុ១០ឆ្នាំ(របួសស្រាល) អ្នកទាំង៣រស់នៅភូមិឃុំកើតហេតុ។ ចំណែកជនបង្ក​ឈ្មោះ នួន ប៊ុនណា ភេទប្រុស អាយុ​៤០ឆ្នាំ ស្នាក់នៅខេត្តក្រចេះ​។ ​ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ចំណែកវត្ថុតាងមកយកមករក្សាទុក នៅអធិការដ្ឋានគរបាលស្រុក៕

មតិយោបល់