ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្សារសែនមនោរម្យអស់ជិត២២០តូប និងមនុស្សរងគ្រោះ៦១០នាក់!..

មណ្ឌលគិរី: លោកវរ:សេនីយ៍ទោ កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ នៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១និង១៥នាទីទៀបភ្លឺ ត្រង់ចំណុចផ្សារសែនមនោរម្យ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីអគ្គិភ័យកើតទ្បើងតូបក្នុងផ្សារសរុបរួម២៧៩តូបឆេះអស់ប្រហែល២២០តូបប្រជាពលរដ្ឋ សរុបរួម២៧៩គ្រួសារ មនុស្សរួម៩៩៥នាក់ ស្រី៤៩៣នាក់ ប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយសារអគ្គិភ័យ៦១០នាក់ ស្រី២៩៨នាក់ រងរបួសធ្ងន់៣នាក់
ទី១ឈ្នោះ ង៉ូវ ពិសី ភេទស្រី ជនជាតិខ្មែរ អាយុ២១ឆ្នាំ មុខរបរ លក់ដូរ(កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនសុខបញ្ញា ,ទី២ឈ្មោះ ម៉ក់ សុភ័ក្ត្រ ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ(កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនសុខបញ្ញា) និងទី៣ឈ្មោះ ម៉ក់ សេងវ៉ុន ភេទប្រុស ជនជាតិខ្មែរអាយុ៤៩ឆ្នាំ មុខរបរ លក់ដូរ(កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសែនមនោរម្យ។
ចំណែកបាត់ខ្លួនចំនួន២នាក់ ទី១ឈ្មោះ សេង ប៉ូ ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ មុខរបរលក់ដូរ(ស្លាប់) និងទី២ឈ្មោះ តូច ណាវីន ភេទប្រុសអាយុ១១ឆ្នាំ មុខរបរសិស្ស(ស្លាប់)៕

មតិយោបល់