ព័ត៌មានជាតិ

សំណាង១ក្នុង១០០០គ្រោះថ្នាក់!​ បែកកង់ខាងមុខ ធ្លាក់ចេញពីផ្លូវ សំណាងណាស់មនុស្សមិនអី!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តកាមរីបាឡែនមួយគ្រឿង បានបើកធ្លាក់ពីលើផ្លូវ សំណាងណាស់គ្មាននរណាម្នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៦១-១៦២ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ កៅ វយ័ ភេទប្រុស អាយុ៤៧ឆ្នាំ បានបើករថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2957 បើកតាមបណ្តោយផ្លូវជាតិលេខ៤ លុះដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់ខាងមុខ មួយចំហៀងរេចង្កូតធ្លាក់ផ្លូវតែម្តង តែគ្មាននរណាម្នាក់រងរបួសនោះទេ៕

មតិយោបល់