ព័ត៌មានជាតិ

ឃើញបងប្រុសខ្លួនមិននៅ ចូលខ្ទប់មាត់បងស្រីថ្លៃ«បើហ៊ានស្រែក ប្រយ័ត្នមានរឿង» ចុងក្រោយខ្នោះ..

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ ពីបទរំលោភសេពសន្ធវ: កាលពីវេលាម៉ោង៩ ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ផ្លូវ បេតុង ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះអាយុ២១ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ សួស ប្រុស ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកទឹកកក ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនពេលកើតហេតុ ជនរងគ្រោះ និងក្មួយប្រុសអាយុ៦ឆ្នាំ កំពុងនៅក្នុងបន្ទប់ជួល ពេលនោះជនសង្ស័យត្រូវប្អូនថ្លៃជីដូនមួយបានមកលេង ដោយពុំឃើញប្តីជនរងគ្រោះ ជនសង្ស័យក៏នាំក្មួយប្រុសទៅផ្ទះរបស់ខ្លួនវិញ។ បន្ទាប់មកជនសង្ស័យក៏ត្រលប់មកបន្ទប់ជួលជនរងគ្រោះវិញ រួចចាប់ខ្ទប់មាត់ជនរងគ្រោះគំរាម បើហ៊ានស្រែក ប្រយ័ត្នមានរឿង រួចក៏ចាប់រំលោភជនរងគ្រោះបានសម្រេចម្តង ហើយជនសង្ស័យក៏ទៅកន្លែងធ្វើការវិញ។ លុះដល់ថ្ងៃទី៩ខែឆ្នាំដដែល វេលាម៉ោង៥ល្ងាច ជនរងគ្រោះបានប្រាប់ប្តីពីរឿងហេតុខាងលើទាំងអស់ រួចក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ ចាត់ការតាមច្បាប់។

កន្លងមកកាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ ម៉ោង២រសៀល ជនសង្ស័យធ្លាប់បានចាប់រំលោភជនរងគ្រោះបានសម្រេចម្តងនៅចំណុចកើតហេតុខាងលើ។
ក្រោយការចាប់ឃាត់ខ្លួនបុរសជនសង្ស័យជាប្អូនថ្លៃខាងលើ កម្លាំងមានសមត្ថកិច្ចបានឃើញថាជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ និងរង់ចាំចាត់ការតាមផ្លូវច្បាប់ជាបបន្តទៅទៀត៕

មតិយោបល់