Post News Media ព័ត៌មានជាតិ ស្រវឹងកុំបើកប...

ស្រវឹងកុំបើកបរ! LAND CRUISE ស្លាកលេខ ភ្នំពេញ2D-4041 បុកទ្រូងផ្លូវ ផ្ទុះកង់លាន់ដូចរន្ទះ!..

ភ្នំពេញ: បុរសម្នាក់រួមជាមួយឪពុកម្ដាយស្រវឹងទាំង៣នាក់ បើកបររថយន្តឡង់គ្រីស័របោះពួយយ៉ាងលឿន ហើយក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ២ ទល់មុខមណ្ឌលសុខភាពចាក់អង្រែ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត LAND CRUISE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2D-4041 បើកបរដោយបុរសម្នាក់ដឹកឪពុកម្ដាយត្រលប់មកពីចូលរួមកម្មវិធីវិញ ក្នុងស្ថានភាពស្រវឹងស្រាទាំង៣នាក់ បានធ្វើដំណើរពីជើងទៅត្បូង ក្នុងលឿងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តដាច់ក្រឡេកង់មុខផ្នែកខាងឆ្វេង រួចផ្ទុះកង់លាន់រន្ទះ ចំណែករបាំងថ្ម បាក់ខ្ទៀតចេញពីជួរអស់៤កង់ តែមិនមានរងរបួសដល់មនុស្សនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញចុះវាស់វែង និងស្ទូចយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕

មួយសន្ទុះក្រោយមកសមត្ថកិច្ចកំពុងសម្រួលចរាចរព៍នៅកន្លែងកើតហេតុ ស្រាប់តែមាន យុវជនម្នាក់ជិះម៉ូតូ Dream សង់ប៊ិច ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1S-6866 ឆ្លងកាត់កន្លែងកើតហេតុ ក្នុងល្បឿនលឿនដូចហោះ ទៅបុករ៉ឺម៉កកង់បី ស្លាកលេខព្រៃវែង 1A-7084 ដែលកំពុងឆ្លងផ្លូវ បណ្ដាលឲ្យអ្នកបើកកង់បី ធ្លាក់ពីលើម៉ូតូ សន្លប់ស្ដូកស្ដឹង រីឯយុវជននោះខ្ទៀតអូសតាមម៉ូតូប្រហែល៥០ម៉ែត្រ រងរបួសបែកមុខបែកមាត់ ។

ភ្លាមនោះសមត្ថកិច្ចក៏បានហៅរថយន្តសាមុយមណ្ឌលសុខភាពចាក់អង្រែ មកដឹកយកទៅសង្គ្រោះភ្លាមៗតែម្ដង ចំណែកយុវជន ឈ្មោះ សុខ ម៉េង អាយុ២៥ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំទៅមណ្ឌលសុខភាពលាងរបួស ។

ក្រោយកើតហេតុរ៉ឺម៉កកង់បីនិងម៉ូតូត្រូវសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម យកទៅរក្សាទុកនៅប៉ុស្តិ៍រងចាំភាគីទាំង២ធ្វើការដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់ ៕

Loading...