Post News Media ព័ត៌មានជាតិ ដេកដួល ដាច់ដៃ...

ដេកដួល ដាច់ដៃម្ខាង ដោយសារតែល្បឿនម៉ូតូខ្លួនឯង!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតមានឡើង កាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ ដោយយុវជន២នាក់ជិះម៉ូតូក្នុងល្បឿនលឿន កៀរជាមួយរ៉ឺម៉កកង់បី ដួលអូសទៅបុកសួនទ្រូងផ្លូវរបួសធ្ងន់ម្នាក់ ដាច់ដៃធ្វេង ជាអ្នកឌុប។ ចំណែកម្នាក់ទៀតរបួសស្រាល។

ករណីនេះកើតឡើងតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុគេឃើញបុរសពីនាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្ដាល 1J-1275 ជិះឌុបគ្នា២នាក់នៅតាមផ្លូវ២០០៤ពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ បានប៉ះជាមួយរ៉ឺម៉កកង់បីខាងលើ បណ្ដាលឲ្យដាច់ដៃឆ្វេង។ ចំណែកម្នាក់ទៀតរងរបួសស្រាល។ រីឯខាងកង់បីមិនព្រមឈប់នោះទេ បានបន្តដំណើរទៅមុខទៀត។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍កាកាប២ រង់ចាំសាច់ញាតិមកទទួលយកទៅវិញ៕

Loading...