ព័ត៌មានជាតិ

អីយ៉ាស់! កាមរីបាឡែន ស្លាកលេខ ភ្នំពេញ 2AP-8067 បុកក្បាលនាគចែកទ្រូងផ្លូវបាក់១កង់ មិនឃើញប៉ូលិសមកផង ប្តូរកង់ហើយបើកទៅបាត់!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តក្នុងល្បឿនលឿន ខ្វះកាប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់១កង់ រថយន្តបង្កខូចខាតផ្នែកមុខខាងឆ្វេងទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នកណារងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១-៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8067 បើកបរពីកើតទៅលិចក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់១កង់ ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅមុខប្រមាណជា៣០ម៉ែត្រ បែកកង់ខាងមុខទៅមុខទៀតលែងរួច សំណាងល្អមិនមានអ្នកណារងរបួស។

ក្រោយកើតហេតុមិនមានសមត្ថកិច្ចចុះមកដល់ធ្វើឲ្យម្ចាស់រថយន្តបង្កមានឱកាសប្តូរកង់រថយន្តរួចបើកគេចខ្លួនបាត់មិនរំខានដល់សមត្ថកិច្ច៕

មតិយោបល់