Post News Media ព័ត៌មានជាតិ ឈប់បានឈប់ទៅ! ...

ឈប់បានឈប់ទៅ! សាច់មាន់ ខូចគុណភាព៨០ គីឡូក្រាម និងនំខូចគុណភាពចម្រុះ ៣០គីឡូក្រាម ត្រូវបានដុតកម្ទេចចោល!

បាត់ដំបង: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ៏អូររំដួលនាថ្ងៃទីសៅរ៍​ ១០រោច​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី១០​ ខែកុម្ភ:​ ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យទំនិញនាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិអូររំដួលដេាយស្ទាក់ ចាប់បាន ដូចជា៖
– សាច់មាន់ ខូចគុណភាពចំនួន ៨០ គីឡូក្រាម
– នំខូចគុណភាពចម្រុះចំនួន ៣០ គីឡូក្រាម ដែលបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើ និងបានយកទៅដុតកម្ទេចចោល ភ្លាមៗ ដេាយមានការចូលរួមពីគ្រប់ស្ថាបន័រួមមាន គយ ប៉ូលិស និងស្នាក់ការផងដែរ ៕

Loading...