ព័ត៌មានជាតិ

យុទ្ធនាការក្តៅ! រថយន្តល្មើស៤១គ្រឿងបន្ថែមទៀត ត្រូវបានកាត់ទ្រុងចេញ!

ភ្នំពេញ: យោងតាមផេក រដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា លទ្ធផលប្រតិបត្តិការថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង១២យប់ បានត្រួតពិនិត្យរថយន្តធុនធ្ងន់សរុបចំនួន ៥៦៩គ្រឿង ក្នុងនោះ មាន រថយន្តតទ្រុងខុសលក្ខណ:បច្ចេកទេសចំនួន ៤១គ្រឿង និងរថយន្តត្រឹមត្រូវតាមច្បាប់ចំនួន ៥២៨គ្រឿង។

នៅវេលាម៉ោង១២យប់ឈានចូលថ្ងៃទី១០ ខែកុម្ភ:ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជារដល់សមត្ថកិច្ចចម្រុះរួមមាន ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះត្រួតពិនិត្យចាប់រថយន្តតទ្រុងខុសលក្ខណ:បច្ចេកទេសនៅតាមទីតាំងគោលដៅចំនួន ១៦កន្លែងក្នុងរាជធានីភ្នំពេញ៕

មតិយោបល់