Post News Media ព័ត៌មានជាតិ ប៉ូលិសចាប់ខ្ល...

ប៉ូលិសចាប់ខ្លួនហើយ នៅញញឹមចេញទៀត!..

តាកែវ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១០រោច ខែ មាឃ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែ កុម្ភ: ឆ្នាំ ២០១៨ វេលាម៉ោង ១៧និង៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូសារ៉ាយ បានធ្វើការឃាត់ជនសង្ស័យចំនួន២នាក់ នៅចំណុចក្នុងព្រៃស្ថិតនៅភូមិ ស្ទឹង ឃុំ អូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធករណីអំពើលួច(ម៉ូតូ) ក្រោយពីទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ពីឈ្មោះ ទិន សុខភា ភេទ ប្រុស អាយុ ៣១ឆ្នាំ មានមុខរបរ មេ ការសំណង់ បច្ចុប្បន្នស្នាក់ម្ដុំ ព្រែកលាប ក្រុងភ្នំពេញ ត្រូវជាម្ចាស់ម៉ូតូ ។

ជនសង្ស័យទាំង ២នាក់ មានទី១ឈ្មោះ ឃាង សិត ភេទ ប្រុស អាយុ ២០ឆ្នាំ និងទី២ឈ្មោះ យឹម សុខឡាយ ភេទប្រុស អាយុ១៩ឆ្នាំ ទាំង២នាក់ មានមុខរបរជា កម្មករសំណង់ នៅភ្នំពេញ និងមានស្រុកកំណើតនៅភូមិ ព្រៃក្ដី ឃុំ ស្រែចែង ស្រុក ជុំគីរី ខេត្ត កំពត ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១១និង៤០នាទី ពួកខ្លួន បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក Sl ស៊េរី ២០០៤ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 1SB 5510 របស់ឈ្មោះ ទិន សុខភា ពិតប្រាកដមែន ហើយបានយកម៉ូតូទៅផ្ញើនៅផ្ទះអ៊ុរបស់ខ្លួនស្ថិតនៅភូមិ ព្រៃក្ដី ឃុំ ស្រែចែង ស្រុក ជុំគិរី ខេត្ត កំពត រួចបានរត់គេចខ្លួនរហូតដល់សមត្ដកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

Loading...