ព័ត៌មានជាតិ

អាសូរ! ចេញពីរៀនដើរទៅផ្ទះ រថយន្តដាច់កង់រេចង្កូតមកបុកស្លាប់មួយរំពេច..

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្ត១គ្រឿងបើកបរសុខៗ ស្រាប់តែដាច់កង់រេចង្កូតទៅបុកយុវសិស្សម្នាក់ដើរត្រឡប់ពីរៀនទៅផ្ទះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៥០ល្ងាច ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ ២០១៨ នៅផ្លូវជាតិលេខ៤ ក្នុងភូមិចម្ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តបង្កម៉ាក internattionnal ពាក់ស្លាកលេខ ភ្នំពេញ3A-5518 សណ្តោងរ៉ឺម៉ក អ្នកបើកបរឈ្មោះ ទឹម ឆាយលន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។

ចំណែកយុវជនដែលស្លាប់មានឈ្មោះ រស់ ភារម្យ អាយុ១៨ ឆ្នាំ ជាសិស្សថ្នាក់ទី៩ រៀននៅវិទ្យាល័យហ៊ុន សែន វាលរេញ ស្នាក់នៅចំណុចកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនអ្នកបើកបរនិងរថយន្តរក្សាទុកនៅ នគរបាលស្រុកដើម្បីដោះស្រាយបន្ត៕

មតិយោបល់