ព័ត៌មានជាតិ

រថយន្តបែកដឹកដី បើកវ៉ាជែង ជ្រុលបុកកម្មកររោងចក្រញូវស្តារ ដើរឆ្លងផ្លូវរងរបួសធ្ងន់..

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តបែន ដឹកដី១គ្រឿងបើកជែងរថយន្ត១គ្រឿងទៀត មិនប្រយ័ត្នជ្រុលចង្កូត ទៅបុកក្រុមកម្មកររោងចក្រញូវស្តារនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ទី១០ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ស្ថិតក្រុម១៥ ភូមិ១ សង្កាត់លេខ១ ខេត្តព្រះសីហនុ។

ក្រោយមកត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះជាបន្ទាន់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រោយពីកើតហេតុភ្លាមៗនោះ អ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ៕

មតិយោបល់