Post News Media ព័ត៌មានជាតិ ចោរឆក់អស់លក្ខ...

ចោរឆក់អស់លក្ខណ៍២នាក់ ឆក់ខ្សែកអ៊ំស្រីម្នាក់បានសម្រេច ចុងក្រោយខ្នោះ!

តាកែវ: សមត្ថកិច្ចបានប្រាប់ Post News ថា ចោរឆក់អស់លក្ខណ៍២នាក់ ធ្វើសកម្មភាពឆក់ខ្សែកប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ សោ សេរី ភេទប្រុស អាយុ២២ឆ្នាំ និងទីឈ្មោះ សៅ គឹមឡេង ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1E-0475។

ចំណែកជនរងគ្រោះឈ្មោះ ពុធ តាមឿន ភេទស្រី អាយុ៦២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់៕

Loading...