Post News Media ព័ត៌មានជាតិ ក្មេងទំនើង១០ន...

ក្មេងទំនើង១០នាក់វាយគ្នា សមត្ថកិច្ចចុះបង្រា្កប តដៃគប់ដុំថ្មរថយន្តសមត្ថកិច្ច ឈានដល់ការផ្ទុះអាវុធឃាត់ខ្លួនបាន២នាក់!..

​ប៉ៃលិន: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា កាលពីវេលាម៉ោង ២៣:០០នាទី ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ មានប្រជាពលរដ្ឋបានរាយការណ៍តាមទូរស័ព្ទមកកម្លាំងស្នងការដ្ឋានថាមានក្មេងទំនើងមួយក្រុមមានគ្នាជិត ១០ នាក់ បានត្រៀមវាយគ្នានៅចំណុចមុខសាលាបឋមអូរអិល ស្ថិតក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោយពីបានទទួល ព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានធ្វើការចុះល្បាតទៅដល់គោលដៅ នៅចំណុចទល់មុខ ដីលោក ឃិន វុទ្ធី (មន្ត្រីមន្ទីរសូរិយោដី ដែនដីនគរូបីយកម្មខេត្ត) ស្ថិតក្នុងភូមិអូរអិល ក៏មានយុវជន ចំនួន ០២ នាក់ បានជិះម៉ូតូ ០១ គ្រឿង បានគប់ដុំថ្មសំដៅទៅលើរថយន្តរបស់កងកម្លាំងសមត្ថកិច្ច បណ្តាលឲ្យកំពិតទ្វារថយន្តខាងក្រោយ ភា្លមនោះកម្លាំងសមត្ថកិច្ចបានធ្វើការដេញបង្ក្រាប តែមុខសញ្ញាបានរត់ពុំព្រមឈប់ឡើយ បន្ទាប់មកសមត្ថកិច្ចបានផ្ទុះអាវុធខ្លី AK 54 ចំនួន២ គ្រាប់ ទើបឃាត់ខ្លួនមុខសញ្ញាបាន យកមកស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីធ្វើការ សាកសួរ និងអនុវត្តតាមនីតិវិធី ។

ជនបង្កទី១ ឈ្មោះ ផែង សុភ័ក្រ (ជនដៃដល់) ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី២ ឈ្មោះ អាន ទក ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងអនុវត្តតាមនីតិវិធី៕

Loading...