Post News Media ព័ត៌មានជាតិ សមត្ថកិច្ចដកហ...

សមត្ថកិច្ចដកហូត ផាវគ្រាប់បែក ផាវទទឹម ផាវទាញនិងផាវកាំជ្រួចបំពង់ជាច្រើន នៅក្រុងសៀមរាប

​សៀមរាប: លោកវរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់ Post News ថា ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងជាតិពុស ហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្តិ៍រដ្ឋបាល បានចុះត្រួតពិនិត្យណែនាំ និងផ្សព្វផ្សាយដល់បងប្អូនអាជីវករ ផ្សាលើធំថ្មី,ផ្សារសាមគ្គី, ផ្សារពោធិ៍ល័ង្កា, ផ្សារក្រឡាញ់, ផ្សារបូរីប្រិមប្រិយ៍ ផ្សារភូមិភាគ៤ និងផ្សារក្រោម បានណែនាំអប់រំតាមសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ របស់គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប ស្តីអំពីការហាមនាំចូល លក់ ទិញ រំសេវ គ្រឿងផ្ទុះ ផាវ ផ្សេងៗមកធ្វើអាជីវកម្មតាមទីផ្សា តាមផ្ទះ តូបលក់ដូរផ្សេងៗ និងតាមទីសាធារណ: និងហាមដុតកំសាន្តលេង ឬអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំរបស់បងប្អូនចិន វៀតណាមនាពេលខាងមុខ។

ក្នុងនោះកម្លាំងជំនាញការិយាល័យគ្រឿងផ្ទុះនិងជាតិពុល យើងបានណែនាំ អប់រំផ្សព្វផ្សាយដល់អាជីវករផ្សាខាងលើ ឲ្យគាត់យល់ដឹងនូវផលប៉ះពាល់នៃការរក្សាទុក ដាក់តាំងលក់ ការដុតផាវ និងកាំជ្រួចអបអរសាទរនាឱកាសបុណ្យចូលឆ្នាំបងប្អូនចិន វៀតណាម នាពេលដ៏ខ្លីខាងមុខ កម្លាំងយើងបានធ្វើកិច្ចសន្យា និងដកហូតកាំជ្រួចគ្មានច្បាប់អនុញ្ញាត និងផាវខុសច្បាប់ពីអាជីវករដែល លក់តាមបណ្ដាផ្សារខាងលើមានដូចខាងក្រោម៖ ផ្សារលើធំថ្មី ផ្សារសាមគ្គី ផ្សារពោធិ៍ល័ង្ការអាជីវករឈ្មោះ ហុង សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ នៅទល់មុខផ្សារលើដកហូតបានមាន ផាវទទឹមនិងផាវទាញ ចំនួន១កេស។

ផ្សារដើមក្រឡាញ់ ផ្សារប្រិមប្រីយ៍ ផ្សារភូមិភាគ៤ ដកហូតបានចំនួន៩កេសមានដូចខាងក្រោម ផាវគ្រាប់បែកចំនួន៨កញ្ចប់ ផាវខ្សែតូច ចំនួន១៣ប្រអប់ ផាវឈើគូស ចំនួន១១០ដុំ ផាវកាំជ្រួចបំពង់ វែងខ្លី ចំនួន៧៥ដុំ។
ផ្សារក្រោម(គ្មានគ្រឿងផ្ទុះ)៕

Loading...