ព័ត៌មានជាតិ

ផឹកស៊ីទាស់ពាក្យសម្តី វាយគ្មានប្រណីរហូតដល់ស្លាប់..

បន្ទាយមានជ័យ: នៅវេលាម៉ោង៦យប់ ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីឃាតកម្ម កើតឡើងភូមិបល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ លើជនរងគ្រោះ ឈឹម ខ្លី ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិខាងលើ វាយរហូតដល់ស្លាប់ បង្កដោយជនល្មើស ឈ្មោះ ឃុត រ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ ក្នុងភូមិជាមួយ មូលហេតុទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ី។

ករណីនេះ កម្លាំងជំនាញបានប្រតិបត្តិការ ចាប់ខ្ជួនជនល្មើសទាំងយប់នៅ ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ បន្តអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់