ព័ត៌មានជាតិ

ខានយូរជូរមាត់! ឃើញប្អូនជីដូនមួយស្អាត ចូលចាប់រំលោភ នាងរើរួចស្រែកឲ្យគេជួយ ខ្នោះបានសម្រេច..

​កំពង់ស្ពឺ: បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីប៉ុនប៉ងរំលោភបងប្អូនជីដូនមួយ តែមិនបានសម្រេច។
ហេតុការណ៍កើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិ ស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះ សរ អំណត់ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចំណែកស្ត្រីរងគ្រោះ អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុរូបនាង និងកូនកំពុងដេកលង់លក់នៅក្នុងបន្ទប់ក្រោមផ្ទះស្រាប់តែមានមនុស្សចូលមកចាប់នាងរំលោភតែដោយនាងរើទាន់ហើយស្រែកហៅអ្នកភូមិទើបជននោះរត់គេចខ្លួនបាត់ទៅ។ ក្រោយសមត្ថកិច្ចឃាត់ខ្លួនទើបនាងដឹងថា ជនសង្ស័យគឺជាបងប្អូនរបស់នាងហើយក៏ធ្លាប់ចេញចូលផ្ទះនាងញឹកញាប់ដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានចេញពីផ្ទះទៅរករងារធ្វើ និងបានស្នាក់នៅជិតផ្ទះរបស់ស្ត្រីរងគ្រោះដែរ រូបគេបានចេញចូលទៅរកទិញកាតទូរសព្ទ២ទៅ៣ដង ធ្វើឲ្យគេសម្លឹងឃើញ ទើបរូបគេកើតមានបំណងចង់រួមភេទ ណាមួយប្រពន្ធរបស់គេកំពុងឈឺដេកនៅពេទ្យផងក៏កើតគំនិតគិតថាយប់ឡើងនឹងមកដេកជាមួយស្ត្រីរងគ្រោះដើម្បីបន្ឋូរអារម្មណ៍ចេញម្តង តែពេលលបចូលផ្ទះបានហើយប្រុងធ្វើសកម្មភាពស្រាប់តែស្ត្រីរងគ្រោះធាក់រូបគេមួយជើងហើយស្រែកឱ្យគេជួយធ្វើឱ្យរូបគេភ័យក៏រត់គេចខ្លួនតែម្តង៕

មតិយោបល់