ព័ត៌មានជាតិ

សមត្ថកិច្ចត្រួតពិនិត្យរថយន្តទ្រុងខុសបច្ចេកទេស អាវុធជាតិផ្ទុះ ឃាត់ខ្លួនយុវជនម្នាក់..

​កំពង់ចាម: កម្លាំងជំនាញគ្រឿងញៀនអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញចរាចរណ៍ស្រុក ចុះត្រួតពិនិត្យរថយន្តទ្រុងខុសបច្ចេកទេស អាវុធជាតិផ្ទុះ ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម បានត្រួតពិនិត្យរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-8777 បើកបរដោយឈ្មោះ ជុយ ម៉េង ហៅ វ៉ាន់ឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិជីពែ ឃុំព្រៃក្រី ស្រុកកជល់គិរី ខេត្តកំពង់ឆ្នាំង (បច្ចុប្បន្ន ស្នាក់នៅក្រុងភ្នំពេញ) ត្រួតពិនិត្យក្នុងរថយន្តរកឃើញម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១កញ្ចប់តូច ឧបករណ៍ជក់មួយសម្រាប់ ទូរស័ព្ទចំនួន១គ្រឿង លទ្ធផលធ្វើតេស្តទឹកនោម វិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកអធិកាដ្ឋាន ស្រុកកំពង់សៀមដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់