Post News Media ព័ត៌មានជាតិ មហាកូន! ទាញកា...

មហាកូន! ទាញកាំបិតកាប់ម្តាយឪពុកក្មេក រងរបួសធ្ងន់..

កំពង់ស្ពឺ: លោកអធិការរងស្រុកសំរោងទង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍សែនដី បានឃាត់ឈ្មោះ ម៉ៅ សំអូន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយបានយកកាំបិតផ្គាក់កាប់ទៅលើឪពុកម្ដាយក្មេករបស់ខ្លួន ឈ្មោះ មាស ប្រាជ្ញ ភេទប្រុស អាយ៦៦ឆ្នាំ បណ្ដាលឲ្យរងរបួសកខាងឆ្វេង និងម្រាមដៃខាងស្ដាំ និងឈ្មោះ ប៊ូ ហ៊ុយ អាយុ ៦៥ឆ្នាំ បណ្ដាលឲ្យរងរបួសដៃខាងស្ដាំ រស់នៅភូមិមួយគ្នា ។
ចំពោះជនរងគ្រោះ ខាងលើក្រុមគ្រួសារបានយកទៅព្យាបាល នៅមន្ទីរពេទ្យអង្គមេត្រី៕

Loading...