ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះជាងគំនូរអស់ស្ទើរទាំងស្រុង!

បាត់ដំបង: លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់ Post News ថា នៅម៉ោង១២និង៣០នាទីឈានចូល ថ្ងៃអា
ទិត្យ ១១ រោច.ខែមាឃឆ្នាំរការ .នព្វស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី១១ ខែកុម្ភ:ឆ្នាំ២០១៨ ចំណុចក្រុម០៧ ភូមិ រំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង មានករណីអគ្គិភ័យឆេះសម្ភារ:ក្នុងលំនៅដ្ឋានរបស់ឈ្មោះ សួន ឧត្តម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាងគំនូរ។
សម្ភារ:ឆេះខូចខាត រួមមាន៖ កុំព្យូទ័រចំនួន៣គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង ម៉ាស៊ីនឡាស៊ែរ១គ្រឿង ម៉ាស៊ីនកាត់ស្គុត១គ្រឿង ម៉ាស៊ីនកាត់ដែក២គ្រឿង ប៉ុស្តិ៍ផ្សារ២គ្រឿង ម៉ាស៊ីនបូមខ្យល់១គ្រឿង ម៉ូតូ និងសម្ភារ:មួយចំនួនផ្សេងទៀតនៅក្នុងខណ:ពេលម្ចាស់ផ្ទះមិននៅផ្ទះ។

ប្រើប្រាស់រថយន្តអគ្គិភ័យ អន្ដរាគមន៏បាញ់ទឹកចំនួន២គ្រឿង បាញ់ទឹកពន្លត់អស់១គ្រឿង។ មូលហតុឆ្លងចរន្តអគ្គិសនី៕

មតិយោបល់