Post News Media ព័ត៌មានជាតិ រថយន្តហ៊ីណូបើ...

រថយន្តហ៊ីណូបើកលឿន បុកម៉ូតូរបួសធ្ងន់២នាក់ នៅស្រុកព្រៃនប់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩២-១៩៣ ក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាក ហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-7515 សណ្តោងរ៉ឺម៉កដឹកទំនិញ(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បើកបរក្នុងទិសដៅព្រះសីហនុទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូម៉ាក ហុងដា សេ១០០ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលកំពុងបើកឆ្លងផ្លូវ ជិះដោយឈ្មោះ បាត់ សុខ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ(របួសធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ រៀម ភិរុណ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ(របួសធ្ងន់) ស្នាក់នៅជាមួយគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង នាំយកម៉ូតូនិងរថយន្តមករក្សាទុក និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Loading...