Post News Media ព័ត៌មានជាតិ ពលរដ្ឋខ្មែរប្...

ពលរដ្ឋខ្មែរប្រមាណជិត២០០នាក់រួមនឹងគោយន្តកន្ត្រៃ៤៩គ្រឿង ត្រូវបានទាហានឈុតខ្មៅថៃចាប់ ពេលចូលទៅទិញទំនិញក្នុងផ្សារថៃ…

បន្ទាយមានជ័យ: ពលរដ្ឋខ្មែរប្រុសស្រីប្រមាណជិត២០០នាក់រួមនឹងគោយន្តកន្ត្រៃ៤៩គ្រឿង ត្រូវបានទាហានឈុតខ្មៅក្នុងកងរយ១២៤ថៃ ចាប់គ្រាដែលពួកគាត់នាំគ្នាទៅទិញក្នុងផ្សារថៃ។

យោងតាមសម្តីរបស់សមត្ថកិច្ចនគរបាលការពារព្រំដែន៨១៥ បានឲ្យដឹងថា នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ នឹងថ្ងៃអាទិត្យ ថៃបានបើកឲ្យពលខ្មែរចូលទៅក្នុងផ្សាររបស់គេដើម្បីទិញទំនិញផ្សេងៗ។ មិនដែលមានបញ្ហអ្វីឡើយ ទើបតែនៅព្រឹកថ្ងៃទី១១ ខែកុម្ភ:នេះ ស្រាប់តែករណីឃាត់នេះកើតឡើង។
ប្រភពដដែលបានអះអាងថា ការឃាត់ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១១ ខែកុម្ភ:នេះតែម្តង។

ការឃាត់នេះដែរ គឺត្រូវបានទាហានឈុតខ្មៅចោទប្រកាន់ថា បណ្តាលមកពីពលរដ្ឋខ្មែរសម្រុកទិញជីមកដាក់ស្រែនឹងដំណាំរបស់ខ្លួន រហូតដល់ម៉ោងនេះ សមត្ថកិច្ចរួមនឹងអាជ្ញាធរស្រុកថ្មពួកកំពុងតែចុះជួបដើម្បីចរចាសុំឲ្យមានការដោះលែង៕

Loading...