ព័ត៌មានជាតិ

ជិះម៉ូតបត់ឆ្លងផ្លូវលឿនពេក ជ្រុលទៅបុកម៉ូតូ១គ្រឿង របួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញ: យុវជន២នាក់ជិះម៉ូតូឆ្លងផ្លូវលឿនពេក ខ្វះកាប្រុងប្រយត្ន័ជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ១៨២ កែងនិងផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញយុវជន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-3621 ជិះតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃមកផ្លូវ១៨២ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកអាយរុក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-6788 ជិះដោយបុរសម្នាក់តាមផ្លូវលខ១៨២ ទិសដៅពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យខាងម៉ូតូអាយរុករងរបួសជើងម្ខាងធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកខាងម៉ូតូឌ្រីមសង់រងរបួសជើងម្ខាងដូចគ្នា ត្រូវបានមិត្តភក្តិនាំយកទៅសង្គ្រោះដោយខ្លួនឯងនិងម្នាក់រងរបួសស្រាល។ ចំណែកម៉ូតូទាំង២គ្រឿងរងការខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់២រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់