Post News Media ព័ត៌មានជាតិ រ៉ឺម៉កម៉ូតូកង...

រ៉ឺម៉កម៉ូតូកង់បី ពន្លះជាមួយរថយន្ត របួសធ្ងន់ស្រាល២នាក់!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរ៉ឺម៉កម៉ូតូកង់បី និងរថយន្ត បណ្ដាលឲ្យរបួស២នាក់ ធ្ងន់និងស្រាល កាលពីវេលាម៉ោង៨និង២០នាទី យប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ ៣០-៣១ ភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ភាគីម៉ូតូកង់បី ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1Q-1782 បើកបរដោយឈ្មោះ ភ័ណ្ឌ សុភ័ក្ក ភេទប្រុស អាយុ៣១ឆ្នាំ មានអ្នករួមដំណើរ ម្នាក់ឈ្មោះ សុភា ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ នៅភូមិត្រពាំងខ្ចា ឃុំស្វាយអំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីជើងទៅត្បូង (ពីភ្នំពេញទៅតាកែវ) បានបុកជាមួយនឹងរថយន្តម៉ាក morning lX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5565 អ្នកបើកបរដោយឈ្មោះ ឌី ចិន្ដា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសូភី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បើកបរក្នុងទិសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ) បញ្ចា្រសទិសគ្នា បណ្តាលឲ្យភាគីខាងរ៉ឺម៉កកង់បីរបួសធ្ងន់ស្រាលតែម្តង។

ចំណែកវត្ថុតាងរថយន្ត និងរ៉ឺម៉កម៉ូតូកង់បី ត្រូវបានកម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋានដើម្បីរង់ចាំការដោះស្រាយ៕

Loading...