ព័ត៌មានជាតិ

ខ្ទេចម៉ូតូមើលលែងយល់! ម៉ូតូពន្លះជាមួយរថយន្តមិនស្គាល់ម៉ាក មើលលែងចង់យល់!

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបានបុកជាមួយនឹងរថយន្តមិនស្គាល់ម៉ាក បណ្តាលឲ្យយុវជនម្នាក់របួស។ ចំណែកម៉ូតូវិញ រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្លូវប្រសព្វ​ ជិតនឹងសាលាសង្កាត់ចម្ការសំរោង​ ក្នុង ភូមិចម្ការសំរោង១​ សង្កាត់ចម្ការសំរោង​ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយកើតហេតុហើយនោះជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្ត បានគេចខ្លួនបាត់ស្រមោល៕

មតិយោបល់