ព័ត៌មានជាតិ

រថយន្តពីរគ្រឿងកៀរគ្នា របួស៣នាក់ នៅពោធិ៍សាត់

ពោធិ៍សាត់: គ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តកៀររថយន្ត បណ្ដាឲ្យក្រទ្បាប់ របួស៣ នាក់ ដែលហេតុការណ៍នេះ កើតនៅវេលាម៉ោង ១ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែ ខែកុម្ភ: ឆ្នាំ២០១៨ លើផ្លូវជាតិលេខ ៥ ចន្លោះគីទ្បូម៉ែត្រ ១៦៥ និង១៦៦ ស្ថិតនៅភូមិ អូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2308 បើកបរោយឈ្មោះ វណ្ណា ប៉ូច អាយុ ៣២ ឆ្នាំ ភេទ ប្រុស ខ្មែរ លំនៅភូមិបូពី ឃុំ សាលាកម្រើក ស្រុកសៀមរាប ខេត្ត សៀមរាប ( របួសស្រាល ) បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅឆ្វេងកៀរ ជាមួយរថយន្តម៉ាកហ៊ីណូពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 3A-0653 បើកបរដោយឈ្មោះ ឈឿប ស្រេង អាយុ ៣៥ ឆ្នាំ ប្រុស ខ្មែរ លំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ក្រុងជ្រោយចង្វា ក្រុងភ្នំពេញ ( របួសស្រាល) ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យរថយន្តហ៊ីណូក្រឡាប់លើថ្នល់។

អ្នករួមដំណើរ ជាមួយរថយន្តហ៊ីណូ ឈ្មោះ មុំ ម៉េង អាយុ ៣៩ ឆ្នាំ ប្រុស ខ្មែរ លំនៅភូមិ ព្រៃក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេយ្តបាត់ដំង ( របួសស្រាល )។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទាំងពីរគ្រឿង មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ធបាលអូរសណ្តាន់ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់