ព័ត៌មានជាតិ

បើកម៉ូតូ​ជែងរថយន្តមិនផុត ក៏ជ្រុល​ទៅបុក​រថយន្ដ​បញ្ច្រាសទិសគ្នា របួសធ្ងន់ម្នាក់

កណ្ដាល: ​បុរស​ម្នាក់បាន​រងរបួស​ធ្ងន់ បន្ទាប់ពីជិះម៉ូតូ វ៉ារថយន្តមិនផុត ទៅបុករថយន្តមួយគ្រឿងទៀត កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ៥ និង២០នាទីល្ងាច ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២២-២៣​ ផ្លូវជាតិលេខ១ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

​ម្ចាស់ម៉ូតូ Wave ពណ៌​ខ្មៅ​លាយក្រហម ពាក់ស្លាកលេខព្រៃវែង 1G- 9654 មានឈ្មោះ ពុធ សារុន ភេទប្រុស អាយុ ២៨ឆ្នាំ (ខ្មែរ) មុខរបរកម្មករ មានទីលំស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូក្នុងទិសដៅ ភ្នំពេញអ្នកលឿង (រងរបួសធ្ងន់) ចំណែកតាកុង​​រថយន្ត ហ៊ី យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក៨៦១៦.ភព៣ បើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ បានរត់គេចខ្លួនបាត់។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ បានឲ្យដឹងថា​ នៅថ្ងៃ ខែ ឆ្នាំ វេម៉ោងខាងលើ អ្នកបើកបរម៉ូតូម៉ាក Wave និង អ្នកបើករថយន្តហ៊ីយ៉ាន់ដាយ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បានវ៉ារថយន្តផ្សេងៗ មានទិសដៅស្របគ្នា តែវ៉ាមិនផុត ក៏បានបុកជាមួយរថយន្តម៉ាក ហ៊ីយ៉ានដាយចំពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបរម៉ូតូរងរបួសធ្ងន់ រីឯអ្នកបើកបររថម៉ាក ហ៊ីយ៉ាន់ដាយ រត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ដខាងលើ នៅកន្លែងកើតហេតុ។

បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានជំនាញចរាចរណ៍ស្រុកកៀនស្វាយ វាស់វែង យកទៅរក្សានៅអធិការនគបាលស្រុកកៀនស្វាយ ដើម្បី​ដោះស្រាយ​តាម​និតិវីធីច្បាប់៕

មតិយោបល់