ព័ត៌មានជាតិ

ចូលលួចស៊ីម៉ង់ត៍ការដ្ឋាន ម្ចាស់ឃើញទាន់ស្រែកឆោឡោ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ ឃាត់ខ្លួនបន្ទាប់ពីរូបគេប៉ុនប៉ងលួចស៊ីម៉ង់ត៍នៅក្នុងការដ្ឋានមិនបានសម្រេច ហើយត្រូវជនរងគ្រោះបានប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចការដ្ឋានកំពុងសាងសង់ផ្លូវ១៨០០ ក្រុម៤ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ មាន មែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិសាម៉ ឃុំត្រពាំងស្រែ ខេត្តព្រៃវែង។

រីឯជនរងគ្រោះឈ្មោះ ជ្រុន ដា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ យោធា ស្នាក់នៅផ្ទះកើតហេតុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុម៉ោង១១និង៤0នាទីយប់ ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ ជនសង្សយ័ម្នាក់បានជិះម៉ូតូមកពីផ្ទះនៅសង្កាត់បឹងកក់ទី១មកជិតដល់ការដ្ឋានក៏បានបិតភ្លើងម៉ូតូហើយលួចចូលក្នុងការដ្ឋានប៉ុនប៉ងលួចស៊ីម៉ង់ត៍ពេលនោះជនរងគ្រោះក៏ស្រែកឆោឡោហៅបងប្អូននៅក្បែរនោះឲ្យជួយតាមចាប់ជនសង្ស័យ និងបានទៅប្តឹងដល់សមត្ថកិច្ចយើងដែលកំពុងល្បាតឲ្យជួយសហការ ចាប់ជនសង្ស័យបាន ក៏នាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២តែម្តង។
សម្ភារ:ដកហូតមាន ម៉ូតូរបស់ជនសង្ស័យ១គ្រឿងម៉ាក suzuki វីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1E-1827 ។
ក្រោយឃាត់ខ្លួននិងសាកសួរជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីវិធី៕

មតិយោបល់