Post News Media ព័ត៌មានជាតិ ផ្លូវងងឹតហើយជ...

ផ្លូវងងឹតហើយជិះលឿនទៀត! យុវជនម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយ ស្លាប់មួយរំពេច

កំពត: លោកអធិការស្រុកបន្ទាយមាស បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង មានបុរសម្នាក់អាយុ២៣ឆ្នាំ បានជិះម៉ូតូទៅបុករថយន្តពីក្រោយ ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣១ នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុរួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...