ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យដែលរំលោភ​​បង​ស្រី​ជី​ដូន​មួយ​ទៅតុលាការ

ភ្នំពេញ: សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ នេះបានបញ្ជូនខ្លួនជន​សង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីរំលោភ សេពសន្ថវ: លើបងស្រីជីដូនមួយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

យោងតាមរបាយការសមត្ថកិច្ចបានបញ្ជាក់ថា ជន​សង្ស័យ​មាន​ឈ្មោះ សួស ប្រុស ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករដឹក​ទឹក​កក ស្នាក់​នៅ​ភូមិ​​ធំ ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល។ ចំណែក​ជនរង​គ្រោះ​ឈ្មោះ ស.ឌ ភេទ​ស្រី អាយុ​២១​ឆ្នាំ ។

គួររំឭកថា កាលល្ងាចថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយពេលទទួលបានបណ្ដឹងពីនារីរងគ្រោះ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេពសន្ថវ:​ទៅ​លើ​បង​ស្រី​ជី​ដូន​មួយ​បាន​សម្រេច ខណ:ដែល​ប្តី​នាងមិន​នៅ​ផ្ទះ​ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិជ្រោយ​អំពិល២ សង្កាត់ក្បាលកោះ ខណ្ឌ​ច្បារអំពៅ៕

មតិយោបល់