Post News Media ព័ត៌មានជាតិ សមត្ថកិច្ចបញ្...

សមត្ថកិច្ចបញ្ជូនខ្លួនតាចាស់ ចាប់រំលោភចៅស្រីបង្កើត ទៅតុលាការ

ភ្នំពេញ: នៅព្រឹកថ្ងៃទី១២ ខែ កុម្ភ: ឆ្នាំ២០១៨ នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌឬស្សីកែវបានបញ្ជូនខ្លួនបុរសវ័យចំណាស់ម្នាក់ ក្រោយពីផឹកស្រាស្រវឹងបានធ្វើសកម្មភាពចាប់អូសដៃចៅស្រីបង្កើតរបស់ខ្លួន យកទៅរំលោភ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសវ័យចំណាស់មានឈ្មោះសុខ សារី អាយុ៧៨ឆ្នាំ មុខរបរនៅផ្ទះ។

គួររំលឹកថា ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ក្រោយធ្វើសកម្មភាពចាប់រំលោភចាប់បង្កើតខ្លួន នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវ១៣ ក្រុម៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ស្រាប់តែពេលដែលកំពុងធ្វើសកម្មភាពម្ដាយក្មេងស្រីរងគ្រោះមកទាន់បានសុំអង្វរឪពុកក៏បញ្ឍប់សកម្មភាពហើយដើរចេញបាត់ លុះម្ដាយទ្រាំនឹងទង្វើរបស់ឪពុករូបនេះ មិនបានក៏សម្រេចដឹកដៃក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនយកទៅ ចាត់ការតាមច្បាប់ ៕

Loading...