Post News Media ព័ត៌មានជាតិ Update៖ រថយន្...

Update៖ រថយន្តយក្ស២គ្រឿងថើបគូទគ្នា ខ្ទេចក្បាលយ៉ាងដំណំ​!

​ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយសណ្តោងជ្រុលបុកគូទរថយន្តហ៊ីយ៉ាន់ដាយប្រភេទដឹកដីរងការខូចទាំងសងខាងនិងរបួសប្រអប់ជើងស្តាំព្រូម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តរងគ្រោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ប្រភេទដឹកដី ពាក់ស្លាកលេខភ្នំពេញ3B 1115។ រីរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ សណ្តោង ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ3D 9165។

ប្រភពព័ត៌មានពីបងប្រុសម្នាក់ជាអ្នកបើករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តជាច្រើនឈប់បន្តកន្ទុយគ្នាក្បាលរថយន្តទៅទិសខាងលិចដោយសារមានការកកស្ទះចរាចរណ៍ស្រាប់តែរថយន្តសណ្តោងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិចចាស់ ខាងលើបើកជ្រុលបុកពីក្រោយរុញផ្ទប់បណ្តាលឲ្យរថយន្តរបស់គាត់រុលទៅប៉ះរថយន្តមួយគ្រឿងទៀតនៅខាងមុខ ហើយក្រោយមករថយន្តដែលនៅខាងមុខក៏ចាកចេញបាត់ទៅដោយណែករថយន្តដែរបុកគូទរថយន្តរបស់លោកបើកនោះរងរបួសជើងព្រូឡានម្នាក់ហើយត្រូវបានដឹកទៅមន្ទីរពេទ្យ។

នៅកន្លែងកើតហេតុភ្នាក់យើងទៅមិនទាន់និងមិនឃើញវត្តមានតៃកុងនិងព្រូខាងរថយន្តហ៊ីយ៉ាន់ដាយសណ្តោងនោះដោយប្រភពនៅទីនោះប្រាប់ថាតៃកុងរថយន្តបាននាំព្រូឡានដែលមានរបួសប្រអប់ជើងស្តាំទៅមន្ទីរពេទ្យតែមិនដឹងថាទៅមន្ទីរពេទ្យមួយណាទេ។
នៅកន្លែងកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយសណ្តោងដែលបុកគេពីក្រោយរងការខូចខាតកំណាត់មុខយ៉ាងដំណំ ចំណែករថយន្តហ៊ីយ៉ាន់ដាយប្រភេទដឹកដីរងការខូចខាតខាងមុខយ៉ាងដំណំរីឯខាងក្រោយវៀចដែកស្តុបផ្នែកខាងឆ្វេង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុនិងបានទាក់ទងជំនាញមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងខាងលើយកទៅរក្សារទុកនៅការយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

Loading...