Post News Media ព័ត៌មានជាតិ តូចចិត្តមានជំ...

តូចចិត្តមានជំងឺប្រចាំកាយ ចងកជាច្រើនដងមិនបានសម្រេច លើកនេះស្លាប់ចោលប្រពន្ធ!

ស្វាយរៀង: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបុរសវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់នេះមាន អាយុ៥២ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ហើយបណ្តាលមកពីតូចចិត្តនឹងជំងឺប្រចាំកាយ ។

ក្នុងនោះដែរ បើតាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់ធ្លាប់ព្យាយាមចងកសម្លាប់ជាច្រើនដងមកហើយ តែមិនបានសម្រេច លើកនេះក៏ស្លាប់តែម្តង ៕

Loading...