ព័ត៌មានជាតិ

ស៊ី​រូស​ សាកកម្លាំងជាមួយកូរ៉ូឡា របួសធ្ងន់ម្នាក់

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍ ​រវាង​ម៉ូតូ​ ប៉ះជាមួយរថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ​បណ្ដាល​ឲ្យរបួសធ្ងន់ម្នាក់​ ដែល​ហេតុការណ៍​នេះកើត​ឡើង​កាលពី​វេលា​ម៉ោង​ ៧ និង៥៥ នាទីយប់​ថ្ងៃទី​១១​ខែកុម្ភ:​ឆ្នាំ​២០១៨ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៨ ​ចន្លោះ​គីទ្បូម៉ែត្រលេខ៥៧ និង៥៨​ ស្ថិតភូមិ​ស្នាយ​ពល ​ឃុំ​រកា ​ស្រុក​ពារាំង ​ខេត្តព្រៃវែង​​។

តាមសមត្ថកិច្ច ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេឃើញ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក ស៊ី​រូស​ ពណ៌​ក្រហម ខ្មៅ ពុំមានស្លាក​លេខធ្វើដំណើរទិសដៅ​ពី​កើតមក​លិច​ មកដល់​ចំណុចកើតហេតុ ​បាន​បុក​រថយន្ត​១គ្រឿង​ ម៉ាក​ កូរ៉ូឡា​ពណ៌​ស្លែ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-6616 ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​​ (មិនពាក់មួក​សុវត្ថិភាព)។​

​អ្នកបើក​ម៉ូតូ​ឈ្មោះ ​ធី ​លី​ត​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​នៅ​ភូមិ​ព្រែក​ស្តី ​ឃុំ​ជ័យ​ធំ ​ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល ​​ត្រូវបាន​បញ្ជូនមក​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ពារាំង​ ខណ:ដែលម្ចាស់​រថយន្ត ​បានចុះពីលើរថយន្ត រួច​រត់គេច​បាត់​ស្រមោល។​

​បច្ចុប្បន្ន​វត្ថុតាង រួមមាន​រថ​យន្ត ​និង​ម៉ូតូ​ ត្រូវបានសមត្ថកិច្ច យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ​ដើម្បី​រងចាំការដោះស្រាយនៅពេលក្រោយ​៕

មតិយោបល់