Post News Media ព័ត៌មានជាតិ ឥទ្ធិពលគ្រឿងញ...

ឥទ្ធិពលគ្រឿងញៀន វាយប្រពន្ធប៉ោងមុខប៉ោងភ្នែក នាងទ្រាំលែងបានប្តឹងប៉ូលិសឲ្យចាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់ញៀនថ្នាំបានប្រើហិង្សាទៅលើប្រពន្ធរបស់ខ្លួនជាច្រើនលើកចុងក្រោយបានយកម្រាមដៃមួយគូចាក់ភ្នែកប្រពន្ធបណ្តាលឲ្យរងរបួសនាងទ្រាំលែងបានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទីឃាត់ខ្លួនចាត់ការតាមច្បាប់តែម្តង។
ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៧០ ផ្ទះលេខ០៥០S ក្រុម៨ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បុរសខាងលើឈ្មោះ គ្រៀល វារ: ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានពីស្ត្រីរងគ្រោះជាប្រពន្ធបានឲ្យដឹងថា កន្លងមកប្តីរបស់នាងតែងតែរករឿងនាងនិងបង្កហិង្សាជាច្រើនលើកមកលើរូបនាង ហើយនៅកើតហេតុនៅម៉ោង៨យប់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ បុរសជាប្តីបានឲ្យរូបនាងទៅខ្ចីប្រាក់អ្នកដដៃ៦០ដុល្លារ ដើម្បីលស់ម៉ូតូកញ្ចាស់ដែលប្តីបញ្ចាំមិនដឹងយកលុយទៅចាយនៅឯណាទេតែនាងមិនព្រមទៅខ្ចីគេឲ្យក៏លោកប្តីខឹងកើតជាហិង្សាមកលើរូបនាងដោយប្រតាយប្រតប់គ្នាប្តីបានយកម្រាមដៃនិងចង្អុលដៃខាងស្តាំមកចាក់ភ្នែកឆ្វេងរបស់នាងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ(ដាច់សសៃ)ហើយរហូតមកដល់ថ្ងៃទី១២ខែកុម្ភ:នេះ នាងបានមកប្តឹងឲ្យសសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ឲ្យចាត់ការតាមច្បាប់តែម្តង។

នាងបញ្ជាក់ថាកន្លងមកនាងក៏ធ្លាប់មកធ្វើកិច្ចសន្យានៅប៉ុស្តិ៍ទួលសង្កែជាមួយប្តីម្តងហើយដោយកាលនោះប្តីវាយនាងដែរ។
នៅចំពោះមុខសមត្ថកិច្ចបុរសជាប្តីបានសារភាពថាខ្លួនធ្លាប់បានប្រើប្រាស់ថ្នាំញៀនម្តងម្កាល។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើត្រូវបានបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ដើម្បីសាកសួរនិងបញ្ជូនបន្តទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវចាត់ការបន្តទៅតាមនីតិវិធី៕

Loading...