ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ នៅក្លឹបអាវាឡន ពាក់ព័ន្ធករណីគ្រឿងញៀន

​ភ្នំពេញ: នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួន យុវជន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។
ពួកគេទាំង២នាក់ មានទី១ឈ្មោះ រិន សាក់ ភេទប្រុស អាយុ ១៩ឆ្នាំ និងទី២ឈ្មោះ ហ៊ុន រិទ្ធរង្សី ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនបាននៅចំណុច ក្លឹបអាវាឡន ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ពួកគេទាំង ២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បចាត់ការតាមច្បាប់៕

មតិយោបល់