Post News Media ព័ត៌មានជាតិ ចាប់មិនចេះអស់...

ចាប់មិនចេះអស់សោះ! ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យចំនួន៧នាក់ កំពុងពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍ក្រាំងពង្រធ្វើការឃាត់ខ្លួន ការពីវេលាម៉ោង ៤រសៀល ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅចំណុច ប៉ុស្តិ៍ក្រាំងពង្រ ខណ្ឌដង្កោ។

សមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៧ នាក់ខាងលើនេះ គឺសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានក្រុមញៀនថ្នាំមួយក្រុមកំពុងធ្វើសកម្មភាពប្រើប្រាស់នឹងជួញដូរគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ។ ភ្លាមៗនោះក្រោយទទួលបានដំណឹងលោក ជាង ហុងសែ អការរងខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះឡោមព័ន្ធរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ នឹងដកហូតបានថ្នាំញៀនចំនួន ៨កញ្ចប់តូចរួមទាំងសម្ភារប្រើប្រាស់មួយចំនួនផងដែល ។

ក្រោយសមត្ថកិច្ចឃាត់ខ្លួនហើយនោះ ជនសង្ស័យបានឆ្លើយសារភាពថា ដំបូងពួកគេបាននាំគ្នាផឹកស្រាថ្នាំរហូតដល់ស្រវឹង រួចក៏នាំគ្នាទៅកន្លែងកើតហេតុខាងលើ ហើយកំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ចក៏ដល់ឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់រួមទាំងវត្ថុតាំងដែលដកហូត ត្រូវបានយកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

Loading...